អ្នកគ្មាន Honey ដូចគេកុំបាច់ទៅ Depression មកដឹងគុណសម្បត្តិ៧យ៉ាងនេះសិន
ដល់ពេលពេញវ័យកោសិកាផ្សេងៗក៏រីកលូតលាស់ អារម្មណ៍ និងមនោសញ្ចេតនាក៏ប្រែប្រួលលែងដូចពីកុមារភាព។ ជាពិសេសនោះ គឺតម្រូវការក្ដីសុខសុភមង្គល ដែលផ្ដល់ដោយ មនុស្សពិសេសម្នាក់ទៀត ក្រៅពីគ្រួសារ។ អ្នកខ្លះទៅក៏ឆាប់មានគូស្នេហ៍ អ្នកខ្លះទៀតក៏មិនងាយនឹងមាន ទាំងចិត្តចង់មានស្ទើរដាច់ខ្យល់។ អ្នកគ្មានគូខ្លះអាចទៅជាកើតទុក្ខតប់ប្រមល់ ព្រោះខ្វះភាពផ្អែមល្ហែម ដែលភាសាអង់គ្លេសហៅ Depression។ កុំទាន់អាលកើត Depression អី ខាងក្រោមនេះជាគុណសម្បត្តិ អ្នកនៅ Single៖
១. មានសេរីភាពចង់ធ្វើអ្វីក៏បាន
ពេលនៅម្នាក់ឯង ចង់ទៅណា ចង់ធ្វើអ្វី ចង់ដើរលេង ឬអ្វីផ្សេងទៀត ក៏មិនខ្វល់ទៅប្រាប់ហេតុផលឲ្យអ្នកណាយល់ មិនភ័យខ្លាច មានអ្នកខឹង មានអ្នកប្រច័ណ្ឌ មានអ្នកហួងហែង ពោលគឺមានសេរីភាពពេញលេញមិនក្រោមគំនាបរបស់នរណាឡើយ។
២. មិនងាយនឹងកើតទុក្ខឈឺចាប់
គ្មានស្នេហាអាចថា រៀងឯកោបន្តិច ហើយភាពឯកោនេះហើយជាភាពពិបាកចិត្ត នៃជីវិតនៅម្នាក់ឯង។ តែសាកក្រឡេកទៅមើលអ្នកមានស្នេហាវិញទៅមើល៍សួរថា មានក្ដីសុខតែរហូតទេ? អ្នកខ្លះយំសម្រក់ទឹកភ្នែក អ្នកខ្លះឈ្លោះតែគ្នា និងមានរឿងជាច្រើនទៀត។ អ៊ីចឹងមានន័យថា យើងនៅម្នាក់ឯងឲ្យអស់ចិត្តសិនក៏បាន នៅម្នាក់ឯងឲ្យសប្បាយចិត្តបានយូរ មុននឹងយកជីវិតនេះ ទៅប្រឈមនឹងរឿងត្រូវឈឺក្បាលជាច្រើនដូចអ្នកមានគូ។
៣. ចង់រាប់អានអ្នកណាក៏បានមិនបាច់ខ្លាចចិត្តនរណា
ពេលមានស្នេហាសួរថា អាចទៅដើរហើរជាមួយអ្នកណា ដោយងាយៗបានទេ? ចម្លើយគឺមិនងាយទេ ទោះម្នាក់ទៀតចិត្តល្អប៉ុណ្ណាក៏គង់តែអន់ចិត្តថ្ងៃណាមួយ។ ពេលមិនទាន់មានស្នេហាបែបនេះ មានឱកាសសេពគប់មិត្តភក្ដិបានច្រើន មានឱកាសបង្កើតអនុស្សាវរីយ៍ជាមួយមនុស្សល្អៗបានច្រើន ហើយវាក៏ជាក្ដីសុខមួយ និងមានអត្ថន័យក្នុងដំណើរជីវិតរបស់មនុស្សម្នាក់ៗ។
៤. យប់ឡើងមិនសូវហត់នឹងឆាតលក្ខណៈវែងៗ និងទ្រាំអត់ងងុយនោះទេ
មិនមែនចោទអ្នកមានស្នេហាថា ឆាតដាច់យប់គ្មានបានគេងពួនទេណា! តែត្រង់ចំណុចនេះសំដៅថា អ្នកនៅម្នាក់ឯង និងអ្នកមានគូ ពេលកាន់ទូរសព្ទចុច គឺខុសគ្នា។ បើមានគូពេលអនឡាញ ត្រូវតែឆាតរកគ្នា បើមិនចឹងម្នាក់ៗអាចអន់ចិត្ត។ តែអ្នកគ្មានគូវិញ គឺមិនបាច់ខ្វល់ ចង់ឆាតទៅអ្នកណាក៏បាន ចង់អនឡាញចោលមួយយប់ទល់ភ្លឺក៏បាន ចង់គេងម៉ោងប៉ុន្មានក៏បានដោយមិនបាច់ខ្វល់។
៥. ចង់ស្លៀកពាក់រៀបចំខ្លួនយ៉ាងម៉េចស្រេចតែយើង
នេះជាគុណសម្បត្តិមួយទៀត នៃជីវិតអ្នកគ្មានគូ មិនបាច់ធ្វើខ្លួនផ្គាប់ផ្គុនចិត្តអ្នកណា។ មិនបាច់ខ្លាចថាស្លៀកបែបនេះគេមិនពេញចិត្ត ស្លៀកបែបនោះ គេមិនស្រលាញ់ឡើយ។
៦. មានពេលវេលាពេញលេញផ្ដោតលើអ្វីដែលខ្លួនឯងចង់ធ្វើ
មិនមែនមានន័យថា អ្នកមានគូគ្មានឱកាសធ្វើអ្វីបំពេញតាមក្ដីស្រមៃរបស់ខ្លួនមិនបាននោះទេ គ្រាន់តែថាពេលវេលាមានកម្រិត បើធៀបជាមួយអ្នកគ្មានគូ។ នៅម្នាក់ឯងចឹងស្រួលម្យ៉ាងដែរ ចង់ចំណាយពេល១២ម៉ោងពេញមួយថ្ងៃ លើអ្វីដែលជាតម្រូវការខ្លួនឯងសុទ្ធក៏បាន មិនបែកអារម្មណ៍ផ្ចង់ស្មារតីបានល្អទៀត។
៧. សល់លុយ
ចំណុចនេះ គឺមិនពិបាកយល់ឡើយ ពេលមានស្នេហាត្រូវចំណាយច្រើន ជាងនៅម្នាក់ឯង ព្រោះត្រូវទិញកាដូឲ្យគេក្នុងថ្ងៃខួបកំណើត ថ្ងៃបុណ្យនៃក្ដីស្រលាញ់ ថ្ងៃបុណ្យណូអែល ហើយពេលខ្លះត្រូវចំណាយលុយប៉ាវអាហារគេ និងមានរឿងច្រើនទៀត។ នៅម្នាក់ឯងអាចនិយាយបានថា សល់លុយពីការចំណាយទាំងនេះ មកទុកជាលុយសន្សំ ឬទិញអ្វីសម្រាប់ខ្លួនឯងវិញ៕
អត្ថបទ៖ រាជ
អ្នកគ្មាន Honey ដូចគេកុំបាច់ទៅ Depression មកដឹងគុណសម្បត្តិ៧យ៉ាងនេះសិន ដល់ពេលពេញវ័យកោសិកាផ្សេងៗក៏រីកលូតលាស់ អារម្មណ៍ និងមនោ...
About author: KhmerToday
Cress arugula peanut tigernut wattle seed kombu parsnip. Lotus root mung bean arugula tigernut horseradish endive yarrow gourd. Radicchio cress avocado garlic quandong collard greens.
Subscribe to:
Post Comments (Atom)
0 coment�rios: