HappyShow

We show anything best and fun for you...

Home Top Ad

Responsive Ads Here

 Hello Welcome https://www.videosprofitnetwork.com/watch.xml?key=ca91bcd3c3f1363518d8b4e536b43b8d Wow Haha

 Hello

Welcome

https://www.videosprofitnetwork.com/watch.xml?key=ca91bcd3c3f1363518d8b4e536b43b8d

Wow

Haha

  1.​អេក្រង់ ៖ Note10 មាន​ទំហំ ៦,៣ អ៊ីញ​អាច​បង្ហាញ​រូប​កម្រិត FHD+ ធៀប​នឹង ៦,៨ អ៊ីញ​របស់ Note10+ អាច​បង្ហាញ​រូប​កម្រិត QHD+ 2.កាមេរ៉ា​ក...


 
1.​អេក្រង់ ៖ Note10 មាន​ទំហំ ៦,៣ អ៊ីញ​អាច​បង្ហាញ​រូប​កម្រិត FHD+ ធៀប​នឹង ៦,៨ អ៊ីញ​របស់ Note10+ អាច​បង្ហាញ​រូប​កម្រិត QHD+
2.កាមេរ៉ា​ក្រោយ​ ៖ លើ Note10 មាន​ ៣ គ្រាប់ (១៦ MP ប្រភេទ Ultra-Wide, ១២ MP ប្រភេទ​ធម្មតា និង ១២ MP ប្រភេទ Telephoto) ហើយ​លើ Note10+ មាន​ ៤ គ្រាប់ មាន​​​លើស​នូវ​កាមេរ៉ា​វាស់​ជម្រៅ​ ToF
3.ទម្ងន់ ៖ Note10 មាន​ទម្ងន់ ១៦៨ ក្រាម និង Note10+ ទម្ងន់ ១៩៦ ក្រាម
4.ទំហំ​ថ្ម ៖ ៣៥០០ mAh ធៀប​នឹង​ ៤៣០០ mAh



ល្បឿន​សាក​ថ្ម ៖ Note10 ទ្រាំទ្រ​ការ​សាក​កម្លាំង ២៥ វ៉ាត់ ចំណែក Note10+ ទ្រាំទ្រ​បាន​ដល់ ៤៥ វ៉ាត់​​
អង្គ​ផ្ទុក ៖ ២៥៦ GB សម្រាប់ Note10 ចំណែក Note10+ មាន​ជម្រើស ២៥៦ GB និង ៥១២ GB
RAM ៖ លើ Note10 មាន​ទំហំ ​៨ GB ធៀប​នឹង ១២ GB​ លើ Note10+
រន្ធ​ដោត​មេមូរី ៖ មិន​មាន​លើ Note10 ប៉ុន្តែ​មាន​លើ Note10+
ជម្រើស​ពណ៌ ៖ មាន​ពណ៌ Aura Glow, Aura White, Aura Black ដូច​គ្នា ប៉ុន្តែ​ Note10+ មាន​លើស​ពណ៌ Aura Blue
ក្រៅពី​ចំណុចខុសគ្នាទាំងប៉ុន្មាន​ខាងលើនេះ Galaxy Note10 និង Galaxy Note10+ គឺ​មាន​លក្ខណៈ​ដូចគ្នាស្ទើរតែទាំងស្រុងទៅហើយ ដូចជាប្រើបន្ទះឈីប Exynos 9825 ឬ Snapdragon 855 ដូចគ្នា, ការពារទឹកកម្រិត IP68, កាមេរ៉ាមុខកម្រិត ១០ MP និង​ប៊ិច S-Pen ជំនាន់​ថ្មីដែលមានមុខងារថ្មីៗជាច្រើនជាដើម៕

ចុចអាន ៖http://news.sabay.com.kh/article/1156425#utm_campaign=onpage
ប្រភព៖https://www.digitaltrends.com/mobile/samsung-galaxy-note-10-plus-vs-note-10-vs-note-9/
 ប្រែ​សម្រួល៖ សុខហេង

អ្នកគ្មាន Honey ដូចគេកុំបាច់ទៅ Depression មកដឹងគុណសម្បត្តិ៧យ៉ាងនេះសិន      ដល់​ពេល​ពេញ​វ័យ​កោសិកា​ផ្សេងៗ​ក៏​រីក​លូត​លាស់ អារម្មណ៍ និង​មនោ...

អ្នកគ្មាន Honey ដូចគេកុំបាច់ទៅ Depression មកដឹងគុណសម្បត្តិ៧យ៉ាងនេះសិន
     ដល់​ពេល​ពេញ​វ័យ​កោសិកា​ផ្សេងៗ​ក៏​រីក​លូត​លាស់ អារម្មណ៍ និង​មនោសញ្ចេតនា​ក៏​ប្រែប្រួល​លែង​ដូច​ពី​កុមារភាព។ ជា​ពិសេស​នោះ គឺ​តម្រូវ​ការ​ក្ដី​សុខ​សុភមង្គល ដែល​ផ្ដល់​ដោយ មនុស្ស​ពិសេស​ម្នាក់​ទៀត ក្រៅ​ពី​គ្រួសារ។ អ្នក​ខ្លះ​ទៅ​ក៏​ឆាប់​មាន​គូ​ស្នេហ៍ អ្នក​ខ្លះ​ទៀត​ក៏​មិន​ងាយ​នឹង​មាន ទាំង​ចិត្ត​ចង់​មាន​ស្ទើរ​ដាច់​ខ្យល់។ អ្នក​គ្មាន​គូ​ខ្លះ​អាច​ទៅ​ជា​កើត​ទុក្ខ​តប់​ប្រមល់ ព្រោះ​ខ្វះ​ភាព​ផ្អែមល្ហែម ដែល​ភាសា​អង់គ្លេស​ហៅ Depression។ កុំ​ទាន់​អាល​កើត Depression អី​ ខាង​ក្រោម​នេះ​ជា​គុណ​សម្បត្តិ អ្នក​នៅ​ Single៖
១. មាន​សេរី​ភាព​ចង់​ធ្វើ​អ្វី​ក៏​បាន
ពេល​នៅ​ម្នាក់​ឯង ចង់​ទៅ​ណា ចង់​ធ្វើ​អ្វី ចង់​ដើរ​លេង ឬ​អ្វី​ផ្សេង​ទៀត ក៏​មិន​ខ្វល់​ទៅ​ប្រាប់​ហេតុផល​ឲ្យ​អ្នក​ណា​យល់ មិន​ភ័យ​ខ្លាច មាន​អ្នក​ខឹង មាន​អ្នក​ប្រច័ណ្ឌ មាន​អ្នក​ហួងហែង ពោល​គឺ​មាន​សេរី​ភាព​ពេញ​លេញ​មិន​ក្រោម​គំនាប​របស់​នរណា​ឡើយ។
 
២. មិន​ងាយ​នឹង​កើត​ទុក្ខ​ឈឺ​ចាប់
គ្មាន​ស្នេហា​អាច​ថា រៀង​ឯ​កោ​បន្តិច ហើយ​ភាព​ឯកោ​នេះ​ហើយ​ជា​ភាព​ពិបាក​ចិត្ត នៃ​ជីវិត​នៅ​ម្នាក់​ឯង។ តែ​សាក​ក្រឡេក​ទៅ​មើល​អ្នក​មាន​ស្នេហា​វិញ​ទៅ​មើល៍​សួរ​ថា មាន​ក្ដី​សុខ​តែ​រហូត​ទេ? អ្នក​ខ្លះ​យំ​សម្រក់​ទឹក​ភ្នែក អ្នក​ខ្លះ​ឈ្លោះ​តែ​គ្នា និង​មាន​រឿង​ជា​ច្រើន​ទៀត។ អ៊ីចឹង​មាន​ន័យ​ថា យើង​នៅ​ម្នាក់​ឯង​ឲ្យ​អស់​ចិត្ត​សិន​ក៏​បាន នៅ​ម្នាក់​ឯង​ឲ្យ​សប្បាយ​ចិត្ត​បាន​យូរ មុន​នឹង​យក​ជីវិត​នេះ ទៅ​ប្រឈម​នឹង​រឿង​ត្រូវ​ឈឺ​ក្បាល​ជា​ច្រើន​ដូច​អ្នក​មាន​គូ។
៣. ចង់រាប់​អាន​អ្នក​ណា​ក៏​បាន​មិន​បាច់​ខ្លាច​ចិត្ត​នរណា
ពេល​មាន​ស្នេហា​សួរ​ថា អាច​ទៅ​ដើរ​ហើរ​ជាមួយ​អ្នក​ណា ដោយ​ងាយ​ៗ​បាន​ទេ? ចម្លើយ​គឺ​មិន​ងាយ​ទេ ទោះ​ម្នាក់​ទៀត​ចិត្ត​ល្អ​ប៉ុណ្ណា​ក៏​គង់​តែ​អន់​ចិត្ត​ថ្ងៃ​ណា​មួយ។ ពេល​មិន​ទាន់​មាន​ស្នេហា​បែប​នេះ មាន​ឱកាស​សេព​គប់​មិត្ត​ភក្ដិ​បាន​ច្រើន មាន​ឱកាស​បង្កើត​អនុស្សាវរីយ៍​ជាមួយ​មនុស្ស​ល្អៗ​បាន​ច្រើន ហើយ​វា​ក៏​ជា​ក្ដី​សុខ​មួយ និង​មាន​អត្ថន័យ​ក្នុង​ដំណើរ​ជីវិត​របស់​មនុស្ស​ម្នាក់ៗ។
៤. យប់​ឡើង​មិន​សូវ​ហត់​នឹង​ឆាត​លក្ខណៈ​វែងៗ និង​ទ្រាំ​អត់​ងងុយ​នោះ​ទេ
មិន​មែន​ចោទ​អ្នក​មាន​ស្នេហា​ថា ឆាត​ដាច់​យប់​គ្មាន​បាន​គេង​ពួន​ទេ​ណា! តែ​ត្រង់​ចំណុច​នេះ​សំដៅ​ថា អ្នក​នៅ​ម្នាក់​ឯង និង​អ្នក​មាន​គូ ពេល​កាន់​ទូរសព្ទ​ចុច គឺ​ខុស​គ្នា។ បើ​មាន​គូ​ពេល​អនឡាញ ត្រូវ​តែ​ឆាត​រក​គ្នា បើ​មិន​ចឹង​ម្នាក់​ៗ​អាច​អន់​ចិត្ត។ តែ​អ្នក​គ្មាន​គូ​វិញ គឺ​មិន​បាច់​ខ្វល់ ចង់​ឆាត​ទៅ​អ្នក​ណា​ក៏​បាន ចង់​អន​ឡាញ​ចោល​មួយ​យប់​ទល់​ភ្លឺ​ក៏​បាន ចង់​គេង​ម៉ោង​ប៉ុន្មាន​ក៏​បាន​ដោយ​មិន​បាច់​ខ្វល់។
 
៥. ចង់​ស្លៀក​ពាក់​រៀប​ចំ​ខ្លួន​យ៉ាង​ម៉េច​ស្រេច​តែ​យើង
នេះ​ជា​គុណ​សម្បត្តិ​មួយ​ទៀត នៃ​ជីវិត​អ្នក​គ្មាន​គូ មិន​បាច់​ធ្វើ​ខ្លួន​ផ្គាប់​ផ្គុន​ចិត្ត​អ្នក​ណា។ មិន​បាច់​ខ្លាច​ថា​ស្លៀក​បែប​នេះ​គេ​មិន​ពេញ​ចិត្ត ស្លៀក​បែប​នោះ គេ​មិន​ស្រលាញ់​ឡើយ។

 ៦. មាន​ពេល​វេលា​ពេញ​លេញ​ផ្ដោត​លើ​អ្វី​ដែល​ខ្លួន​ឯង​ចង់​ធ្វើ
មិន​មែន​មាន​ន័យ​ថា អ្នក​មាន​គូ​គ្មាន​​ឱកាស​ធ្វើ​អ្វី​បំពេញ​តាម​ក្ដី​ស្រមៃ​របស់​ខ្លួន​មិន​បាន​នោះ​ទេ គ្រាន់​តែ​ថា​ពេល​វេលា​មាន​កម្រិត​ បើ​ធៀប​ជាមួយ​អ្នក​គ្មាន​គូ។ នៅ​ម្នាក់​ឯង​ចឹង​ស្រួល​ម្យ៉ាង​ដែរ ចង់​ចំណាយ​ពេល​១២​ម៉ោង​ពេញ​មួយ​ថ្ងៃ លើ​អ្វី​ដែល​ជា​តម្រូវ​ការ​ខ្លួន​ឯង​សុទ្ធ​ក៏​បាន មិន​បែក​អារម្មណ៍​ផ្ចង់​ស្មារតី​បាន​ល្អ​ទៀត។
៧. សល់​លុយ​
ចំណុច​នេះ គឺ​មិន​ពិបាក​យល់​ឡើយ ពេល​មានស្នេហា​ត្រូវ​ចំណាយ​ច្រើន ជាង​នៅ​ម្នាក់​ឯង ព្រោះ​ត្រូវ​ទិញ​កាដូ​ឲ្យ​គេ​ក្នុង​ថ្ងៃ​ខួប​កំណើត ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់ ថ្ងៃ​បុណ្យ​ណូអែល ហើយ​ពេល​ខ្លះ​ត្រូវ​ចំណាយ​លុយ​ប៉ាវ​អាហារ​គេ និង​មាន​រឿង​ច្រើន​ទៀត។ នៅ​ម្នាក់​ឯង​អាច​និយាយ​បាន​ថា សល់​លុយ​ពី​ការ​ចំណាយ​ទាំង​នេះ មក​ទុក​ជា​លុយ​សន្សំ ឬ​ទិញ​អ្វី​សម្រាប់​ខ្លួន​ឯង​វិញ៕
​អត្ថបទ៖ រាជ

មកស្គាល់ភ្នំថ្មដ៏ធំមហិមា នៅមណ្ឌលគីរី ប្រៀបដូចឋានសួគ៌កណ្ដាលមេឃ ស្អាតខ្លាំងបំផុត!      ផ្ទាំង​ថ្ម​ដ៏​ធំ​ស្មាន​មិន​ដល់​ ទំហំ​រហូត​ទៅ​ដល់​៨​ហិ...

មកស្គាល់ភ្នំថ្មដ៏ធំមហិមា នៅមណ្ឌលគីរី ប្រៀបដូចឋានសួគ៌កណ្ដាលមេឃ ស្អាតខ្លាំងបំផុត!
     ផ្ទាំង​ថ្ម​ដ៏​ធំ​ស្មាន​មិន​ដល់​ ទំហំ​រហូត​ទៅ​ដល់​៨​ហិកតា បាន​បង្កើត​ឲ្យ​ក្លាយ​ជា​ភ្នំ​ថ្ម​មួយ ដ៏​ស្រស់​ស្អាតបំផុត​នៅ​កណ្ដាល​ព្រៃ​ស្រោង​រាប់​ម៉ឺន​ហិកតា ក្នុង​ខេត្ត​មណ្ឌលគីរី ផ្ទាំង​ថ្ម​នោះ គឺ​មាន​ឈ្មោះ​ថា ភ្នំ​ណាមលៀ ជា​តំបន់​ដ៏​ប្រណិត​នៅ​ក្នុង​សហគមន៍​ទេសចរណ៍​តំបន់​ធម្មជាតិ​ភូមិ​ទី១។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោកពូ តយ ផ្លាន ជា​ជនជាតិ​ភាគ​តិច​ព្នង​រស់​នៅ​ទីនោះ​ផ្ទាល់ និង​ជា​អ្នក​លក់​សំបុត្រ​នៅ​ភ្នំ​ណាមលៀ។

ភ្នំ​ណាមលៀ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ទី១ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រដា ខេត្ត​មណ្ឌលគីរី មាន​ចម្ងាយ​ប្រមាណ​ជិត ៥០​គីឡូម៉ែត្រ​ពី​រួម​ខេត្ត។ ដើម្បី​ទៅ​ដល់​ទីតាំង​ដ៏​អស្ចារ្យ​គ្មាន​ពីរ​នៅ​កម្ពុជា​នេះ ភ្ញៀវ​ទេសចរណ៍​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​ទឹក​ជ្រោះប៊ូស្រា លុះ​ដល់​ត្រង់​ស្លាក​សញ្ញា​តំបន់​ទេសចរណ៍​ទឹក​ជ្រោះ​ប៊ូស្រា ភ្ញៀវ​ទេសចរណ៍​នឹង​ឃើញ​ផ្លូវ​បំបែក​ជា​២ បន្ទាប់​មក​ត្រូវ​ជិះ​ទៅ​តាម​ផ្លូវ​នៅ​ខាង​ស្ដាំ​ដៃ ដើម្បី​បន្ត​ដំណើរ​ទៅ​ស្វែង​រក​ភ្នំណាម​លៀ។

ភ្ញៀវ​ទេសចរណ៍​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​កៅស៊ូ ដែល​ជា​ផ្លូវ​ឆ្ពោះ​ទៅ​ព្រំដែន​វៀតណាម ជិះ​ប្រមាណ​ជាង​១០​នាទី​នឹង​ឃើញ​ទីប្រជុំ​មួយ បន្ទាប់​មក​មាន​​ផ្លូវ​លំ​នៅ​ខាង​ស្ដាំ​ដៃ ដែល​ជា​ផ្លូវ​នាំ​ឲ្យ​ទៅ​ដល់​ភ្នំ​ណាម​លៀ។ ធ្វើ​ដំណើរ​បន្ត​ទៅ​មុខ​ត្រង់​ទៀត អ្នក​ដំណើរ​ត្រូវ​ជិះ​កាត់​ចម្ការ​កៅ​ស៊ូ​រាប់​ម៉ឺន​ហិកតា បន្ទាប់​មក​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទើប​តែ​ឈូសឆាយ​ថ្មីៗ កាត់​ព្រៃព្រឹក្សា​ដ៏​ខៀវ​ស្រងាត់ មាន​ដើម​ឈើ​ធំៗ នៅ​អម​សងខាង​ផ្លូវ និង​លាត​សន្ធឹង​ដាច់​កន្ទុយ​ភ្នែក។

ឆ្លង​កាត់​ផ្លូវ​ឡើង​ចុះ​ចំណោត​ខ្ពស់ៗ កាត់​ព្រៃ ​កាត់​ភ្នំ ជា​ច្រើន​គីឡូម៉ែត្រ ភ្ញៀវ​ទេសចរណ៍​ នឹង​ឃើញ​ស្លាក​ដាក់​ថា​ភ្នំណាមលៀ និង​សញ្ញា​បំព្រួញ​នាំ​ភ្ញៀវ​ទៅ​កាន់ ផ្ទាំង​ថ្ម​មួយ​ដ៏​ធំ​បំផុត។

ដោយសារ​ស្ថាន​ផ្លូវ​មាន​លក្ខណៈ​ឡើង​ចុះ​ខ្លាំង វា​អាច​ជា​ឧបសគ្គ​សម្រាប់​អ្នក​ជិះ​រថយន្ត តែ​ចំពោះ​ម៉ូតូ​មិន​ចោទ​ជា​បញ្ហា​ខ្លាំង​ឡើយ តែ​ទាមទារ​ជិះ​ដោយ​ប្រុង​ប្រយ័ត្ន​ខ្ពស់។ ចំណែក​ឯ​កា​ឡើង​ភ្នំ ដែល​មាន​តែ​ផ្ទាំង​ថ្ម​សុទ្ធ គ្មាន​ដើម​ឈើ​មួយ​ដើម​សម្រាប់​តោង អ្នក​ឡើង​ភ្នំ​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្លាំង និង​ផ្ចង់​ស្មារតី​ រហូត​ដល់​កំពូល​ភ្នំ។ ជា​ការ​ល្អ​បំផុត ត្រូវ​ពាក់​ស្បែក​ជើង​ប៉ាត់តា ទើប​អាច​ឡើង​ដោយ​ងាយ​ស្រួល។ ក្រៅ​ពី​នោះ គួរ​ត្រៀម​ទឹក និង​ភេសជ្ជៈ​ផ្សេងៗ​ ជំនួយ​ដល់​ថាម​ពល​រាង​កាយ ឲ្យ​ឡើង​ទៅ​ដល់​ដោយ​ស្រស់ស្រាយ។

ថ្វី​ត្បិត​តែ​ជា​ភ្នំ​ថ្ម គ្មាន​ដើម​ឈើ តែ​នៅ​នោះ​ពិត​ជា​ត្រជាក់​ខ្លាំង មិន​ក្ដៅ​ឡើយ អ្វី​ដែល​អស្ចារ្យ​បំផុត​នោះ យើង​អាច​ឈរ​ពី​លើ​កំពូល​ភ្នំ​ថ្ម​នេះ មើល​ទៅ​ព្រៃព្រឹក្សា​ ដែល​នៅហ៊ុម​ព័ន្ធ​ជុំវិញ​ដាច់​កន្ទុយ​ភ្នែក។
លោក​ពូ តយ ផ្លាន ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ភ្ញៀវ​ដែល​ទៅ​កម្សាន្ត​នៅ​ភ្នំ​ណាម​លៀ ត្រូវ​បង់​២០០០​រៀល​សម្រាប់​ម៉ូតូ​មួយ និង​៥០០០​រៀល​សម្រាប់​រថយន្ត។ ប្រាក់​ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​នេះ គឺ​សម្រាប់​យក​ទៅ​អភិវឌ្ឍន៍​ក្នុង​សហគមន៍​ទាំង​មូល៕

ជំនាញទាំង៩នៅកម្ពុជា ពេលរៀនចប់មួយៗ ល្បីប្រាក់ខែអាចដល់ខ្ទង់ពាន់ដុល្លារ!!!       ការ​ជ្រើស​ជំនាញ​សិក្សា​ឱ្យ​ត្រូវ​នឹង​ទេពកោសល្យ​ពី​កំណើត​ គឺ​...

ជំនាញទាំង៩នៅកម្ពុជា ពេលរៀនចប់មួយៗ ល្បីប្រាក់ខែអាចដល់ខ្ទង់ពាន់ដុល្លារ!!!
      ការ​ជ្រើស​ជំនាញ​សិក្សា​ឱ្យ​ត្រូវ​នឹង​ទេពកោសល្យ​ពី​កំណើត​ គឺ​ជា​រឿង​សំខាន់​បំផុត​ក្នុង​ការ​បណ្ដុះ​បណ្ដាល​ឱ្យ​ខ្លួន​ឯង​ ក្លាយ​ជា​មនុស្ស​ពោរពេញ​ដោយសមត្ថភាព​ពិត​ប្រាកដ។ ប៉ុន្តែ​ការ​ជ្រើសរើស​ជំនាញ ដែល​សមស្រប​នឹង​សមត្ថភាព បូក​បន្ថែម​នឹង​ឱកាស​ការងារ​ដែល​មាន​ប្រាក់​បៀវត្ស​ខ្ពស់ ក្រោយ​បញ្ចប់​ការសិក្សា គឺ​កាន់​តែ​ល្អ។ ខាង​ក្រោម​នេះ គឺ​ជា​ជំនាញ​សំខាន់​ៗ​មួយ​ចំនួន ដែល​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន តាម​រយៈ​ការ​លើក​ឡើង​ពី​អ្នក​ជំនាញ​មួយ​ចំនួន៖
១. វិស្វករ​អគ្គិសនី
    តាម​ការ​លើក​ឡើង​របស់​អតីត​និស្សិត​ម្នាក់​រៀន​ជំនាញ​នេះ បច្ចុប្បន្ន​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​មួយ ប្រាប់​ថា ការ​សិក្សា​ជំនាញ​នេះ​និស្សិត ត្រូវ​សិក្សា​មុខ​វិជ្ជា​សំខាន់​ៗ​មួយ​ចំនួន​ដូចជា៖ អេឡិចត្រូនិច ឌីជីថល សៀវគ្វីអគ្គិសនី, អេឡិចត្រូនិច សូលីដស្តាត គមនាគមន៍ និង គ្រឿង​យន្ត​ប្រើថាមពល និង អគ្គិសនី។ វិស្វកម្ម​អគ្គិសនី បណ្ដុះបណ្ដាល​ឱ្យ​និស្សិត​មាន​អាជីព ជា​អ្នក​បច្ចេកវិទ្យា​វិស្វកម្ម​អគ្គិសនី​។ អ្នក​បញ្ចប់​ការ សិក្សានឹងមានជំនាញ និង​ចំណេះ​ដឹង​សំខាន់​សម្រាប់​ធ្វើការ ក្នុង​វិស័យ​អគ្គិសនី អេឡិច​ត្រូនិច និង​កុំព្យូទ័រ ។ ចំណែក​តម្រូវ​ការ​ធនធាន​មនុស្ស គឺ​មាន​ច្រើន រី​ឯ​អ្នក​សិក្សា​មិន​សូវ​មាន​។ ដូច្នេះ​ហើយ​ទើប​អ្នក​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​នេះ ទទួល​បាន​ប្រាក់​បៀវត្ស​ខ្ពស់​។
២. វិស្វកម្ម​មេកានិច
   មុខ​វិជ្ជា​នេះ និស្សិត​​ត្រូវ​មាន​ចំណេះ​ដឹង​ឲ្យ​ល្អ​ផ្នែក​រូប​វិទ្យា និង​គណិត​វិទ្យា។ បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​ និស្សិត​អាច ធ្វើ​ការ​ស្រាវជ្រាវ បង្កើត អភិវឌ្ឍន៍ ផលិត និង​ធ្វើ​​តេស្តឧបករណ៍ជាច្រើន​ដូចជា ម៉ាស៊ីន គ្រឿង​យន្ត ព្រមទាំង​ឧបករណ៍​មេកានិច​ដ៏ទៃ​ទៀត។ វិស្វករ​មេកានិច​មាន​សមត្ថភាព​បង្កើត​ម៉ាស៊ីន​ទាំង​តូច​ ទាំង​ធំ​​ជាច្រើន ដូចជារ​ថយន្ត មនុស្ស​យន្ត ម៉ាស៊ីន​ផលិត​អគ្គិសនី ទូរទឹកកក ម៉ាស៊ីនត្រជាក់​ និង​ម៉ាស៊ីន​ដ៏ទៃ​ជាច្រើន​ទៀត។ ជា​ពិសេស​មាន​​ឱកាស​ការងារ​ដូចជា​ធ្វើ​ការ​នៅ រោង​ចក្រ​ផលិត​គ្រឿង​យន្ត​ឬ​ម៉ាស៊ីន ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ផ្នែក​មេកានិច ធ្វើ​ការ​ជាអ្នក​លក់បច្ចេកទេស ធ្វើ​ការ​ជាអ្នកត្រួត​ពិនិត្យនៅ​ក្នុង​រោង​ចក្រ​ដែល​ទាក់​ទង​នឹង​ម៉ាស៊ីន អាច​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​ ឬ​ជា​សាស្ត្រាចារ្យ។
៣. គីមី​ចំណី​អាហារ
   បើ​តាម​ការ​លើក​ឡើង​របស់​សាស្ត្រាចារ្យ សេរី សុភា បង្រៀនផ្នែកសេដ្ឋកិច្ច ជំនាញ​នេះ​មិន​សូវ​មាន​និស្សិត​កម្ពុជា​សិក្សា​ច្រើន​ប៉ុន្មាន​ឡើយ ប៉ុន្តែ​អ្នក​ដែល​រៀន​ចប់​មួយ​ៗ ​អាច​ទទួល​បាន​ប្រាក់​បៀវត្ស​ខ្ពស់។ ចំណែក​ឯ​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ដែល​បណ្ដុះ​បណ្ដាល​ទៅ​លើ​ជំនាញ​នេះ ក៏​មិន​សូវ​មាន​ច្រើន​ប៉ុន្មាន​ដែរ។ ចំពោះ​គ្រឹះស្ថាន​ឧត្ដម​សិក្សា​សាធារណៈ ដែល​មាន​បង្រៀន​ជំនាញ​នេះ​ដូចជា​នៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) និង សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ជា​ដើម។
៤. បរិស្ថានវិទ្យា
    បើ​និយាយ​ពី​ជំនាញ​នេះ​វិញ និស្សិត​កម្ពុជា​មួយ​ចំនួន​ហាក់​មិន​សូវ​ចាប់​អារម្មណ៍​ឡើយ ប៉ុន្តែ​អ្នក​ដែល​រៀន​ចប់​ចេញ​ធ្វើ​ការ​សុទ្ធ​តែ​ប្រាក់​ខែ​ខ្ពស់ យ៉ាង​ហោច​ណាស់​ក៏​ចាប់​ពី ៤០០​ដុល្លារ​ឡើង​ដែរ មាន​ខ្លះ​ឈាន​ដល់​ខ្ទង់​ពាន់​ដុល្លារ​ទៀត​ផង។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី សាស្ត្រាចារ្យ សេរី សុភា។
៥. ជំនាញ​សវនកម្ម
    តាម​ការ​លើក​ឡើង​បន្ថែម​ទៀត​របស់​សាស្ត្រាចារ្យ​ខាងលើ​នេះ ​ជំនាញ​សវនកម្ម ប្រសិន​បើ​និស្សិត​សិក្សា​ចេះ​ច្បាស់​លាស់ នឹង​មាន​ឱកាស​ធ្វើ​ការ​ក្នុង​ក្រសួង​សេដ្ឋកិច្ច ឬ​បណ្ដា​ធនាគារ ក្រុមហ៊ុន​ឯកជន​ធំៗ ក្នុង​ការ​ត្រួត​ពិនិត្យ​សំណៅ​ឯកសារ​សំខាន់ៗ និង​ទទួល​បាន​ប្រាក់​ចំណូល​មិន​ធម្មតា​ទេ។
៦. ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ទំនាក់ទំនង
    ចំពោះ​ជំនាញ​នេះ​ក្រោយ​បញ្ចប់​ការ​សិក្សា ​និស្សិត​អាច​មាន​ឱកាស​ក្លាយ​ជា​អ្នក​សារព័ត៌មាន​អាជីព អ្នក​ជំនាញ​ថត​ភាព​យន្ត និយាយ​ជា​រួម​គឺ​ពាក់ព័ន្ធ​​នឹង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ចំណែក​ឯ​តម្លៃ​ពលកម្ម​ទៅ​លើ​ការងារ​ទាំង​នេះ​ក៏​ច្រើន​មិន​ធម្មតា​ដែរ។ និស្សិតអាចសិក្សាជំនាញនេះ នៅ (DMC) ជាផ្នែកមួយនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។
 ៧.វិស្វករ​សំណង់​ស៊ីវិល

        តាម​ការ​លើក​ឡើង​របស់​លោក​សាស្ត្រា​ចារ្យ ហេង ដារ៉ារិទ្ធិ ជំនាញ​នេះ​ភាគ​ច្រើន​មិន​សូវ​មាន​សិស្ស​ស្រី​រៀន​នោះ​ទេ ដោយ​ហេតុ​ថា ពេល​រៀន​ចប់​មិន​មែន​អង្គុយ​តែ​ក្នុង​ការិយាល័យ​នោះ​ទេ ត្រូវ​បញ្ចេញ​កម្លាំង និង​ទាមទារ​ឲ្យ​មាន​ការ​តស៊ូ​ខ្ពស់​បំផុត។ លោក​បន្ត​ថា ជំនាញ​នេះ​និស្សិត​ត្រូវ​សិក្សា​ និង រៀបចំ​សំណង់​​ស្ថាប័ន​ឯកជន និង សាធារណៈ ដូច​ជា​ហេដ្ឋារនា​សម្ព័ន្ធ (ផ្លូវ​ថ្នល់, ផ្លូវ​ដែក, ធារាសាស្ត្រ និង​ប្រព័ន្ធ​សំអាត​ទឹក) ស្ពាន និង សំណង់។ ក្រោយ​បញ្ចប់​ការ​សិក្សា​ អាច​មាន​ឱកាស​ក្នុង​ការ​ចូលរួម​គម្រោង​វិនិយោគ​ធំៗ របស់​ក្រុមហ៊ុន​ឯកជន​នានា ក្នុង​ការ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​សាងសង់។ ចំណែក​ឯ​កម្រៃ គឺ​ទទួល​បាន​ជា​កញ្ចប់​តែ​ម្ដង ក្នុង​១​គម្រោងៗ។
៨. ស្ថាបត្យករ
    សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ឯកជន​មួយ​នៅ​រាជធានី​ភ្នំពេញ រូប​នេះ​ប្រាប់​ទៀត​ថា និស្សិត​ប្រុសៗ​ភាគ​ច្រើន​ចូលចិត្ត​រៀន​ជំនាញ​នេះ។ ​ជំនាញ​នេះ​មិន​ងាយ​ស្រួល​ក្នុង​ការ​សិក្សា​ឡើយ។ ដើម្បី​អាច​ក្លាយ​ជាស្ថាបត្យករ​ម្នាក់បាន លុះ​ត្រា​តែ​យល់​ដឹង​អំពី ការរចនា និង យល់​ដឹង​ពី​សំណង់​អគារ​ ឱ្យ​បាន​ច្បាស់​លាស់។ មិន​តែប៉ុណ្ណោះ គឺ​ត្រូវ​យល់​ដឹង​ជា​ពហុជំនាញ មាន​ជាអាទិ៍៖ សិល្បៈ វប្បធម៌ ប្រវត្តិសាស្ត្រ សេដ្ឋកិច្ច នយោបាយ និងបរិស្ថាន​ជាដើម។ និយាយជារួម ស្ថាបត្យករ មិន​មែន​ជា​អ្នក​គូរ​ប្លង់ទេ តែ​ជា​អ្នក​សិក្សា​គម្រោង​ប្លង់ ស្ថាបត្យកម្ម។ ស្ថាបត្យករ ត្រូវ​តែ​មាន​វិជ្ជាជីវៈ​ត្រឹម​ត្រូវ ព្រោះ​រាល់​ការ​សម្រេច​ចិត្ត​របស់​ស្ថាបត្យករ គឺ​ទាក់ទង​ដល់​សុវត្ថិភាព​សាធារណៈ។
៩. បច្ចេកទេស​កសិកម្ម
    ដោយ​​ជំនាញ​បច្ចេកទេស​កសិកម្ម​ មិន​ត្រឹម​តែ​អាច​ធ្វើការ​បាន​ប្រាក់​ចំណូល​ខ្ពស់​នោះ​ទេ តែ​ប្រសិន​បើ​មាន​លទ្ធភាព​បង្រៀន​បន្ត​ ឫ​បើក​កសិដ្ឋាន​ដោយ​ខ្លួន​ឯង គឺ​កាន់​តែ​ល្អ​ថែម​ទៀត ចំពោះ​និស្សិត​ដែល​សិក្សា​ជំនាញ​នេះ។ ចំណែក​ឯ​តម្រូវ​ធនធាន​មនុស្ស​ទៅ​លើ​ជំនាញ​នេះ ក៏​មាន​ច្រើន​ដែរ​ នៅ​ក្នុង​​ប្រទេស​កម្ពុជា៕

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ